សម្ដីមាសរបស់ "ខុង ជឺ"
១ បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ
ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស ដោយសមត្ថភាព ពុំមែនដោយជោគវាសនា បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
២ មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត មនុស្សមានកិត្តិយសគឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
៣ ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុសសូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេអ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។
៤ អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។
៥ បើចេះមើលមនុស្ស ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ។ កាលបើអ្នកការទូតនិយាយថា {មែន} ឬ {ប្រហែលជា} នោះគេចង់មានន័យថា {ប្រហែលជា} កាលបើអ្នកការទូតនិយាយថា {ប្រហែលជា} នោះគេចង់មានន័យថា {អត់ទេ} កាលបើអ្នកការទូតនិយាយថា {អត់ទេ} នោះគេមិនមែនជាអ្នកការទួតទេ (ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ)។
៦ ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា{ប្រហែល} ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន} ឬ {បាន} ពេលសុភាពនារីនិយាយថា{មែន} ឬ {បាន} នាងមិនមែនជាសុភាពនារីទេ (ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។
៧ គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។
៨ ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង ៖
- ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត)
- ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត)
- ដោយបទពិសោធ (ល្វីងជូរចត់បំផុត)
៩ បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនអែង សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។
អត្ថបទ ៖ Mind Power
ប្រភព ៖ mindbooks
No comments:
Post a Comment