Wednesday, August 2, 2017

៤​ ចំនុចដើម្បីបង្កើនភាពជឿជាក់របស់អ្នក


ដើម្បីបង្កើនភាពជឿជាក់របស់អ្នកត្រូវធ្វើដូចម្ដេច?


ក្នុងជីវិតការងាររបស់អ្នក ក្រៅពីការមានជំនាញរឹងមាំហើយនោះ របៀបដែលអ្នកធ្វើទំនាក់ទំនងជាមួយមិត្តរួមការងាររបស់អ្នកដើម្បីទទួលបានការជឿជាក់ពីពួកគេ និងដើម្បីបង្កើនភាពជឿជាក់របស់អ្នកក៏ជាចំណុចសំខាន់ផងដែរ ព្រោះវាអាចឱ្យអ្នកមានលំហូរការងារដោយរលូន។ ថ្ងៃនេះយើងមានដំបូន្មានល្អៗខ្លះសម្រាប់អ្នក។

1. គំនិតផ្តួចផ្តើមៈ ចាប់ផ្តើមធ្វើអ្វីមួយដោយខ្លួនឯងជាមុនសិនដោយប្រើសមត្ថភាពនិងធនធានផ្ទាល់ខ្លួនរបស់អ្នកដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ។ សូមកុំរង់ចាំជំនួយពីអ្នកដទៃ ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យអ្នកទទួលបានការទទួលស្គាល់និងការគោរពពីអ្នកដទៃ។

2. រក្សាពាក្យសំដីរបស់អ្នក: វាគឺជាទឹកចិត្តនៃការគោរពរបស់អ្នកដទៃ។

3. សូមកុំខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃ: ដោយសារតែ "ពេលវេលា" ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ អ្នកចាំបាច់ត្រូវតែធ្វើកិច្ចការឲ្យទាន់ពេលវេលា ធ្វើដូច្នេះនឹងជួយលើកស្ទួយវិជ្ជាជីវៈរបស់អ្នក។

4. ការគ្រប់គ្រងលើអារម្មណ៍: មិនថាផលប៉ះពាល់ផ្លូវចិត្តល្អឬអាក្រក់យ៉ាងណាឡើយ ការគ្រប់គ្រងលើអារម្មណ៍ទាំងនោះនឹងអនុញ្ញាតឱ្យអ្នកអាចរំលងស្ថានភាពទាំងនោះបាន ក៏ដូចជាទទួលបានការទទួលស្គាល់ពីអ្នកដទៃផងដែរ។



អត្ថបទ ៖ Mind Power

ប្រភព​ ៖ Facebook

No comments:

Post a Comment