ការប្រើប្រាស់ថ្នាំ “អាម៉ុកស៊ីលីន (Amoxicillin)” ឲ្យទទួលបានប្រសិទ្ឋភាពខ្ពស់
អាម៉ុកស៊ីលីន គឺជាប្រភេទថ្នាំ អង់ទីប៊ីយូទិក ដែលស្ថិតក្នុងក្រុមជាមួយនឹង ពពួកថ្នាំ ប៉េណេស៊ីលីន ( Penicillin) ។ អាម៉ុកស៊ីលីន ត្រូវបានគេប្រើសម្រាប់ ធ្វើការព្យាបាល ការចម្លងរោគរបស់ ពពួកបាក់តេរី មានដូចជា ៖ ការចម្លងរោគនៅក្នុងត្រចៀក, ប្លោកនោម, ជំងឺប្រមេះ, មានខ្ទុះនៅក្នុងជើងធ្មេញ, ជំងឺរលាកត្រចៀក និង ជំងឺរលាកទងសួត។ ថ្នាំអាម៉ុកស៊ីលីនត្រូវបានគេ ប្រើរួមផ្សំជាមួយនឹង ថ្នាំ ក្លារីត្រូមីស៊ីន ( clarithromycin) ដើម្បីបំផ្លាញនូវ ការចម្លងរោគ នៅផ្នែកខាងក្រោមក្រពះ ចំពោះជំងឺដំបៅក្រពះ។របៀបប្រើប្រាស់ថ្នាំនេះ
អ្នកអាចលេបវា នៅមុន ឬ ក្រោយពេលទទួលទានអាហារ។ សម្រាប់ថ្នាំទឹក ប្រសិនបើវាត្រូវបានទុកជាយូរមក ហើយ អ្នកត្រូវធ្វើការក្រឡុក វាជាមុនសិន មុននឹងធ្វើ ការប្រើប្រាស់វា។ សម្រាប់ការកំណត់ពីបរិមាណ ដែលអ្នកត្រូវប្រើប្រាស់អ្នកត្រូវប្រើស្លាបព្រារង្វាល់វាអោយបានត្រឹមត្រូវ។ ប្រសិនបើវាជាថ្នាំគ្រាប់រលាយ នោះអ្នកត្រូវ ដាក់វាចូលទៅក្នុងទឹក អោយបានរលាយអស់ និង កូរអោយបានសព្វជាមុនសិន មុន នឹងលេបវា។អ្វីដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយនឹង វេជ្ជបណ្ឌិត ឬ ឱសថការីមុន ពេលអ្នកចាប់ផ្តើមប្រើប្រាស់វាអ្នកត្រូវចាំថា អ្នកត្រូវតែផ្តល់ដំណឹង ដល់គ្រូពេទ្យ ឬ អ្នកជំនាញផ្នែកសុខភាព ប្រសិនបើអ្នកកំពុងធ្វើ ការប្រើប្រាស់ថ្នាំ ប្រភេទណាមួយ។ មុនពេលធ្វើការប្រើប្រាស់វា អ្នកចាំបាច់ត្រូវប្រាប់ គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមាន ជំងឺផ្នែកតម្រងនោម ឬ បានរងគ្រោះពីការ ចម្លងរោគពីពពួកវីរុស។ ប្រសិនបើអ្នក កំពុងមានគម្រោងចង់បាន កូន ឬ កំពុងបំបៅកូនដោយទឹកដោះ នោះអ្នកត្រូវប្រាកដថា អ្នកបានប្រាប់ គ្រូពេទ្យជាមុន។ ថ្នាំប្រភេទនេះត្រូវបាន ស្ថិតក្នុងក្រុម «ខ» ដែលវានឹងមានការប្រឈមនឹង គ្រោះថ្នាក់នៃការមានគភ៌ ។
ផលរំខាន និង ពេលណា ដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយ នឹងគ្រូពេទ្យ
• មានការរាគ• ចង្អោរ ឬ ក្អួត
• ឈឺក្រពះ
• ទឹកនោមមានពណ៌ដិតខ្លាំង
• មានស្បែក ឬ ភ្នែកពណ៌លឿង
ចំនុចត្រូវចងចាំ
កម្រិតដែលត្រូវប្រើប្រាស់ និង អ្វីដែលអ្នកត្រូវធ្វើ ពេលអ្នកមិនបាន ប្រើប្រាស់តាមកម្រិតត្រឹមត្រូវសម្រាប់ការចម្លងរោគពពួក បាក់តេរីភាគច្រើន វាត្រូវបានគេប្រើប្រាស់ ក្នុងកម្រិតពី ២៥០ ទៅ ៥០០មីលីក្រាម ជារៀងរាល់៨ម៉ោងម្តង។ សម្រាប់ការព្យាបាលជំងឺប្រម៉េះ ដែលមានសភាពធ្ងន់ធ្ងរ វាត្រូវបានគេប្រើម្តងក្នុង កម្រិត ៣ក្រាម ជាមួយនឹង ប្រូបែនស៊ីត ( probencid) ១ក្រាម។
អ្នកត្រូវប្រើវា ទៅតាមការណែនាំរបស់ឱសថការី ឬ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលវាអាស្រ័យទៅតាម សភាពធ្ងន់ធ្ងររបស់ជំងឺអ្នក។
អ្នកត្រូវប្រើអោយគ្រប់ចំនួនដង ទៅតាមការណែនាំរបស់គ្រូពេទ្យ បើទោះបីជាអ្នកមានអារម្មណ៍ថា បានធូរ ស្រាលជាងមុន បន្ទាប់ពីរយៈពេល ១ ឬ ២ថ្ងៃក្រោយពេលអ្នក បានលេបវាក៏ដោយ។
No comments:
Post a Comment