អ្វីដែលនៅពីក្រោយការហៅខ្យល់របស់ខុងមិញ (ជូកឺលៀង) ក្នុងសង្គ្រាមឆឺពី
(Mind Power) ៖ អ្នកដែលធ្លាប់បានមើលរឿងសាមកុកប្រាកដជាបានដឹងថាមានវគ្គមួយដែលនិយាយពីសង្គ្រាមនៅឆឺពីនៅនគរអ៊ូមិនខាន។ក្នុងពេលនោះ ខុង មិញនិង មេទ័ពធំ ចូវ អ៉ីបាននិយាយគ្នាពីយុទ្ធសាស្ត្រដើម្បីឲ្យខ្សោយយកឈ្នះខ្លាំងបាន ពេលនោះពួកគេបានសរសេរដាក់បាតដៃហើយលើកបង្ហាញក្នុងពេលដំណាលគ្នា “គឺប្រើភ្លើង” តែគួរឲ្យស្ដាយនៅត្រើយទន្លេខាងកើតមិនមានខ្យល់បកពីទឹកខាងកើតទេបើប្រើភ្លើងដុតប្រាកដជាឆេះខ្លួនឯងវិញហើយ តែពេលនោះខុង មិញ ធានាខ្លួនហៅខ្យល់ឲ្យចូវ អ៉ី ។
តើខុងមិញពិតជាមានមហិទ្ធិឬទ្ធិពិសេសអាចហៅខ្យល់ពីទិសខាងកើតបានពិតមែន?
ដោយសារតែខុង មិញជាមនុស្សមានឧត្តមគតិត្រៀមខ្លួននឹងធ្វើកិច្ចការធំស្រាប់ទៅហើយទើបខណៈពេលដែលលាក់ខ្លួនសិក្សារកចំណេះដឹងនៅលើភ្នំ គាត់ត្រូវតែចាប់អារម្មណ៍ពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់នោះយ៉ាងខ្លាំងតាមទម្លាប់ទាហានដែលមានចក្ចុវិស័យវែងឆ្ងាយ ដូច្នេះហើយគាត់អាចយល់ច្បាស់ពីសភាពនៃការផ្លាស់ប្ដូរអាកាសធាតុត្រើយទន្លេទាំងពីរ។
គោលការនៃការផ្លាស់ប្តូរអាកាសធាតុគឺបើគណនាពីមធ្យមភាគនៃការផ្លាស់ប្ដូរតាមបាតុភូតធម្មជាតិយើងនឹងដឹងពីការផ្លាស់ប្ដូររបស់អាកាសធាតុពិតៗនៅក្នុងខណៈពេលនីមួយៗបានដូចជាថ្ងៃ១៥កើត ខែ៨ ពពកនឹងបាំងព្រះច័ន្ទ ថ្ងៃ១៥កើត ខែមិគសិរ ព្រឹលនឹងធ្លាក់ខ្លាំង ។ ប្រជាជនអាស្រ័យទៅលើការសង្កេត ហើយយកមកសរុបធ្វើជារូបមន្តក្នុងការព្យាករអាកាសធាតុបានដោយងាយ ដូច្នេះមិនមានអ្វីប្លែកទេដែលមនុស្សមានប្រាជ្ញាដូចជា ខុងមិញ ទស្សន៍ទាយការផ្លាស់ប្ដូរអាកាសធាតុបាន។
ថ្ងៃដែល ខុងមិញ ហៅខ្យល់នោះជាថ្ងៃដើមរដូវរងារនៅក្នុងតម្រាព្យាករណ៍អាកាសធាតុសម័យបុរាណបាននិយាយ “នៅដើមរដូវរងារអាកាសធាតុត្រជាក់នឹងចាប់ផ្ដើមគ្របដណ្ដប់ ចំណែកឯអាកាសធាតុក្ដៅក៏ចាប់ផ្ដើមអណ្ដែកឡើងទៅលើខ្ពស់” មានន័យថានៅពេលអាកាសធាតុក្ដៅនិងត្រជាក់ប៉ះគ្នាធ្វើឲ្យមានការផ្លាស់ប្ដូរកើតឡើងនៅទិសខាងជើងទន្លេរ។ ដូច្នេះមហិទ្ធិឬទ្ធិរបស់ ខុងមិញក្នុងរឿងសាមកុកនោះជាមហិទ្ធិឬទ្ធិដែលជាវិទ្យាសាស្ត្រប៉ុណ្ណោះ ។
រឿងខុងមិញហៅខ្យល់នេះផ្ដល់ជាឧទាហរណ៍ដល់យើងថានៅក្នុងពេលធម្មតាយើងគួរតែធ្វើជាមនុស្សដែលពូកែសង្កេត ៕
No comments:
Post a Comment