"Eight points for one thing"
គន្លឹះនៃការដឹកនាំនឹងអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅរកភាពជោគជ័យមួយដែលយើងគួរប្រកាន់យកគឺជំនាញនៃការគិតហើយអនុវត្តយ៉ាងរហ័សនិងត្រឹមត្រូវមិនថ្លោះធ្លោយ។ យ៉ាងហោចណាស់ក៏ត្រូវគិតនិងដឹងរឿងនានាឲ្យបានប្រាំបីចំណុចមុននឹងធ្វើអ្វីមួយហើយអភិវឌ្ឍជនត្រូវអនុវត្តឲ្យបានយ៉ាងតិចប្រាំបីមុខការក្នុងនាទីតែមួយនោះភាពជោគជ័យប្រាកដជានឹងកើតមានឡើងចំពោះយើងក្នុងអត្រាខ្ពស់ជាង បុគ្គលធម្មតាជាក់ជាមិនខាន។ ផ្ទុយទៅវិញបុគ្គលមួយចំនួន ដែលពុំបានដឹង ឬពុំបានគិតអ្វីសោះ នូវអ្វីដែលខ្លួនកំពុងមាន និងរឿងដែលខ្លួនត្រូវធ្វើ ឧទាហរណ៍ដូចជា៖ បុគ្គលខ្លះសូម្បីតែផ្ទះដែលខ្លួនកំពុងស្នាក់នៅក៏ពុំបានដឹងថានៅក្នុងភូមិអ្វី? សង្កាត់អ្វី? មានបណ្តោយប៉ុន្មាននិងទទឹងប៉ុន្មានផង? រីឯបុគ្គលខ្លះទៀតក៏ពុំមានទិសដៅ និង ផែនការជីវិតច្បាស់លាស់ រស់នៅតាមតែសភាពចៃដន្យប៉ុណ្ណោះ។ បុគ្គលជំពូកនេះរមែងតែពិបាកនឹងទទួលបានជោគជ័យអ្វីណាស់៕
អត្ថបទ ៖ CS
ប្រភព ៖ Page: Core of mind
No comments:
Post a Comment