Tuesday, August 1, 2017

គោលការណ៍ ៣យ៉ាង ដើម្បី​បណ្តុះថាមពល នៃ​ភាព​ជឿ​ជាក់​ឲ្យ​មាន សភាព​រឹង​មាំ


គោលការណ៍ ៣យ៉ាង ដើម្បី​បណ្តុះថាមពល នៃ​ភាព​ជឿ​ជាក់​ឲ្យ​មាន សភាព​រឹង​មាំ​

ដើម្បីបណ្តុ្កះថាមពលនៃការជឿជាក់ឲ្យមានសភាពរឹងមាំ ខ្លាំងក្លាគឺអាស្រ័យទៅលើគោលការណ៍ ៣យ៉ាង ៖


១.
គិតថាត្រូវតែបានសម្រេច កុំគិតពីរឿងបរាជ័យ ទោះបីជារឿងការងារ រឿងគ្រួសារ អ្នកត្រូវតែគិតថា
ខ្លួននឹងទទួលជោគជ័យ។ពេលជួបនឹងការលំបាកស្មុគស្មាញអ្នកត្រូវតែគិតថា "យើងនឹងឈ្នះ" សូមកុំគិតថា "យើងចាញ់" ពេលប្រណាំងប្រជែងអ្វីជាមួយអ្នកដទៃ អ្នកត្រូវតែគិតថាយើងជាមនុស្សពូកែប្រហែលនឹងអ្នកពូកែបំផុតមិនមែន "នៅក្រោមគេ" ទេ។ពេលសម្លឹងឃើញឱកាស អ្នកត្រូវគិតថា"យើងធ្វើបាន" មិនត្រូវនិយាយថា "យើងធ្វើមិនបានទេ!" នោះឡើយ។ អ្នកត្រូវឲ្យនាយឈ្នះ ឬគំនិតដែលថា "យើងនឹងទទួលជោគជ័យ" ធ្វើជាអ្នកបង្ហាញផ្លូវ។ គំនិតដែលជឿថាខ្លួននឹងបានជោគជ័យវានឹងគ្រប់គ្រងផ្លូវចិត្តរបស់អ្នកឲ្យរកមធ្យោបាយយុទ្ធសាស្ត្រដែលនាំឆ្ពោះទៅរកជោគជ័យ។ ផ្ទុយទៅវិញ បើបែរជាគិតថាបរាជ័យនោះវាក៏នឹងអូសទាញគំនិតរបស់យើងឲ្យគិតទៅលើតែរឿងថ្លោះធ្លោយ។ ។
២.
ដាស់តឿនខ្លួនឯងជាប្រចាំថាអ្នកពូកែជាងអ្វីដែលខ្លួនគិតទៅទៀតអ្នកដែលសម្រេចជោគជ័យពុំមែនជាស៊ុបពើម៉ែនអ្វីទេ។ សម្រេចជោគជ័យក៏មិនចាំបាច់មានខួរក្បាលអច្ឆរិយឬមានភាពអស្ចារ្យអ្វី...ហើយក៏មិនមែនអាស្រ័យលើជោគជតាអ្វីដែរ។ អ្នកដែលបានសម្រេចជោគជ័យគឺគ្រាន់តែជាមនុស្សធម្មតាដែលបានបណ្តុះការជឿជាក់មកលើខ្លួនឯង ហើយធ្វើតាមនោះ។សូមកុំទទួលស្គាល់ឬកុំបង្ហាញឲ្យគេឃើញថាអ្នកមិនមែនជាមនុស្សប្រភេទលេខ១ ឲ្យសោះ។
៣.
គិតជ្រៅ ទំហំនៃជោគជ័យត្រូវកំណត់ដោយទំហំនៃការជឿ។បើអ្នកគិតរឿងតូចអ្នកនឹងសម្រេចជោគជ័យតិចតួចបើអ្នកគិតជ្រៅ វានឹងនាំទៅរកជោគជ័យធំៗ និងសូមកុំភ្លេចថាការគិតជ្រៅនិងផែនការធំៗអាចសម្រេចបានងាយជាងគិតការតូចឬផែនការតូចៗទៀតផង។


លោក រ៉ាហ្វ ជេ ខឌីណ័រ ប្រធានក្រុមហ៊ុន ជេនេរ៉ាល់អេឡិចទ្រិច បាននិយាយក្នុងសិក្ខាសាលាអំពីអ្នក
ដឹកនាំថា«សំណូមពររបស់ខ្ញុំសម្រាប់អ្នកដែលចង់ធ្វើជាអ្នកដឹកនាំចំពោះខ្លួនឯងឬចំពោះក្រុមហ៊ុន គឺការពុះពារព្យាយាមហ្វឹកហាត់ដោយខ្លួនឯងពុំមាននរណាអាចមកបង្រៀនយើងទេ... ការដែរយើងដើរថយក្រោយ ឬរីកចម្រើននោះវាអាស្រ័យលើខ្លួនរបស់យើងដែលត្រូវខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគ្មានអ្នកណាធ្វើជំនួសបានទេ!»។





អត្ថបទ ៖ MIND POWER
ប្រភពឯកសារ​ ៖ Mind-books

No comments:

Post a Comment