អត្ថប្រយោជន៍ស្ពែតឿ (Bok Choy)មានដូចជា៖
១. ធ្វើឲ្យឆ្អឺងរឹងមាំ
ដោយសារតែនៅក្នុងស្ពៃតឿនេះមានផ្ទុកនូវសារធាតុរ៉ែមួយចំនួនដូចជា ដែក ស័ង្កសី ម៉ាញ៉េស្យូម និង កាល់ស្យូម ដែលជួយការពារជំងឺឆ្អឹងពុក (osteoporosis) លើសពីនេះ វាក៏មានផ្ទុកនូវ វីតាមីន កា (Vitamin K) ដែលជួយកាត់បន្ថយការបាក់ឆ្អឹងនៅពេលមានវ័យចាស់ ។
២. ធ្វើឲ្យចរន្តឈាមរត់ដំណើរការបានល្អ
ដោយសារតែក្នុងស្ពៃតឿសម្បូរទៅដោយជាតិដែកដែលជាសារធាតុសំខាន់ក្នុងការបង្កើតគ្រាប់ឈាមក្រហម ។
៣. ធ្វើឲ្យរបួសឆាប់ជាសះស្បើយ
វីតាមីន កា (Vitamin K) មានមុខងារយ៉ាងសំខាន់ក្នុងការធ្វើឲ្យឈាមកក ដូច្នេះហើយទើបការបរិភោគស្ពៃតឿនេះជួយការហូរឈាមឲ្យមុខរបួស ដោយការវះកាត់ ការហូរឈាមច្រើន ឬការហូរឈាមដោយសារឬសដូងបាត ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សហើយរបួសក៏ឆាប់ជាសះស្បើយ។
៤.ជួយការពារពីជំងឺរ៉ាំរ៉ៃ
វាមានផ្ទុកនូវសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី (antioxidants) ក្នុងរាងកាយ ដែលជួយការពារពីជំងឺមហារីក ប្រឆាំងភាពចាស់ និងធ្វើឲ្យកោសិកាមានសុខភាពល្អ។
៥. ជំនួយសុខភាពភ្នែក
វីតាមីន អា (Vitamin A) ដែលមាននៅក្នុងស្ពៃតឿនេះជួយឲ្យភ្នែកមានសុខភាពល្អនឹងមើលឃើញបានល្អបើទោះជាអ្នកមានអាយុច្រើនក៏ដោយ។
៦. ជំនួយសុខភាពបេះដូង
សារធាតុរ៉ែដែលមាននៅក្នុងស្ពៃតឿជួយដល់មុខងាររបស់បេះដូងឲ្យធ្វើការបានល្អ កាត់បន្ថយគ្រោះថ្នាក់ដោយសារគាំងបេះដូង ជំងឺស្ត្រូក (Strock) និងជំងឺស្ទះសរសៃឈាម ។
៧. ជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំង
នៅក្នុងស្ពៃតឿមានវីតាមីនច្រើនមុខ តែក្នុងនោះក៏មានវីតាមីន សេ (vitamin C) ដែលមានមុខងារចូលរួមក្នុងការជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំង និងជា antioxidant ជួយការពារជំងឺរ៊ាំរ៉ៃ និងជួយឲ្យអ្នកជំងឺឆាប់មានកម្លាំងក្រោយពីឈឺ។
លើសពីនេះស្ពៃតឿក៏មានប្រយោជន៍ជួយដល់សុខភាពជាច្រើនផ្សេងទៀតផង។
No comments:
Post a Comment