ទស្សនៈផ្សេងៗ
១. កេរ្តិ័ឈ្មោះគឺជាគន្លឺះនៃភាពជោគជ័យដូចនេះអ្នកត្រូវតែស្មោះត្រង់ចំពោះអតិថិជនជានិច្ច។២. បើអ្នកគិតហើយអ្នកត្រូវតែរៀបចំវាឲ្យបានរួចរាល់បើអ្នករៀបចំរួចរាល់ហើយគ្មានអ្វីដែលត្រូវខ្វល់ទៀតឡើយ។
៣. ខ្ញុំមិនដែលមានសំណាងឬពឹងលើសំណាងអ្វីនោះទេ ខ្ញុំធ្វើការយ៉ាងលំបាកដើម្បីសម្រេចគោលដៅដែលខ្ញុំចង់បាន។
៤. ខ្ញុំត្រូវការសន្សំលុយពីប្រាក់កាក់ឡើងទៅ ខ្ញុំត្រូវការខ្លាំងនិងត្រូវការរកមធ្យោបាយដើម្បីឲ្យមានសុវត្ថិភាពនៅពេលអនាគតដែលទាំងអស់នេះហើយដែលខ្ញុំតែងតែមានលុយបម្រុងជានិច្ច។ «ខ្ញុំមិនដែលភ្លេចរក្សាលំនឹងនៅពេលដែលខ្ញុំដើរទៅមុខនោះទេហើយខ្ញុំក៏មិនភ្លេចដើរទៅមុខ នៅពេលដែលខ្ញុំមានលំនឹងនោះដែរ»។
៥. «ទស្សនៈវិស័យ» ប្រហែលជាភាពខ្លាំងដ៏អស្ចារ្យរបស់យើង វាធ្វើឲ្យយើងបន្តរស់ជាមួយកំលាំងនិងអាចបន្តនិរន្តភាពរាប់សតវត្សរ៍។
៦. អ្នកជំនួញត្រូវតែធ្វើដំណើរទៅមុខទ្វេរដងហើយសម្ព័ន្ធភាពរវាង «ចំណេះដឹង» និង «ជំនួញ» គឺជាគន្លឹះដែលកាន់តែឈានទៅរកភាពជោគជ័យបន្តិចម្តងៗ ។
៧. ត្រូវតែស្គាល់និងយល់ពីជំនួញរបស់អ្នក ដូចស្គាល់បាតដៃរបស់អ្នកអ៊ីចឹង។ ជួនកាលថ្ងៃនេះជំនួញរបស់អ្នកដើរបានល្អ ប៉ុន្តែថ្ងៃស្អែកជំនួញរបស់អ្នកអាចដួលក៏ថាបាន។
៨. ខ្ញុំធ្លាប់ធ្វើជាបុគ្គលិកខ្លួនឯងដូចនេះហើយខ្ញុំដឹងអ្វីដែលបុគ្គលិកត្រូវការ។
៩. ខ្ញុំតែងតែក្រោកពីដំណេកមុនម៉ោង៦ព្រឹកហើយហាត់ប្រាណនិងលេងវាយកូនហ្គោលមួយម៉ោងកន្លះ នៅពេលយប់ខ្ញុំតែងតែអានសៀវភៅមុនពេលចូលគេង ខ្ញុំនៅតែមានថាមពលរៀងរាល់ថ្ងៃពីព្រោះថាមពលរបស់អ្នកកើតឡើងពីការពេញចិត្តការងារដែលអ្នកបានធ្វើ។
No comments:
Post a Comment